អំពីធនាគារ KASIKORNBANK

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្នាំ

ក្រុមហ៊ុនសាធារណៈ KASIKORNBANK លីមីធីត ត្រូវបានបង្កើតឡើងនៅថ្ងៃទី 8 ខែមិថុនា ឆ្នាំ 1945 និងមានដើមទុនចុះបញ្ជីចំនួន 5 លានបាត និងមានបុគ្គលិកតែ 21 ប៉ុណ្ណោះ។ ការិយាល័យតំបូងរបស់ក្រុមហ៊ុនគឺសាខានៅ Thanon Sua Pa Main បច្ចុប្បន្ន។ ប្រតិបត្តិការរបស់ក្រុមហ៊ុនដំណើរការយ៉ាងល្អក្រោយការបង្កើតតែ 6 ខែប៉ុណ្ណោះ។ នៅត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ 1945 ឬនៅចុងឆ្នាំសារពើពន្ធ របាយការណ៍បញ្ជើសរុបរបស់ធនាគារសរុបចំនួន 12 លានបាត ទ្រព្យសកម្មចំនួន 15 លានបាត។

ចាប់តាំងពីដំណើរការមក ធនាគារមានការរីចម្រើនយ៉ាងល្អប្រសើរ។ ត្រឹមថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2014 ធនាគារដែលមានដើមទុនចុះបញ្ជីចំនួន 30,486 លានបាត មានទ្រព្យសកម្មសរុបចំនួន 2,339,798 លានបាត ប្រាក់បញ្ជើសរុបចំនួន 1,567,499 លានបាត និងប្រាក់កម្ចីសរុបចំនួន 1,471,922 លានបាត។ ធនាគារដំណើរការដោយមានសាខាចំនួន 1,054 សាខា អនុការិយាល័យទូទាំងប្រទេស រួមមាននៅទីក្រុងបាងកកចំនួន 315 សាខា និងចំនួន 739 សាខានៅទូទាំងប្រទេស។ ធនាគារមានការិយាល័យនៅបរទេសចំនួន 11 ដូចជាសាខាអន្តរជាតិ Los Angeles សាខាហុងកុង សាខា Cayman Islands សាខាខេត្ត Shenzhen សាខាខេត្ត Chengdu Branch អនុសាខា Longgang និងការិយាល័យតំណាងនៅប៉េកាំង សៀងហៃ កូមីង តូក្យូ យ៉ាងហ្គូន ដែលសម្រួលពាណិជ្ជកម្មអន្តរជាតិ និងប្រតិបត្តិការសេវាកម្មហិរញ្ញវត្ថុរវាងប្រទេសថៃ និងដៃគូរអភិវឌ្ឍទូទាំងសកលលោក។

រយៈពេល 69 ឆ្នាំកន្លងទៅនេះ ធនាគារបានខំប្រឹងដើម្បីអភិវឌ្ឍអង្គការ និងផ្តល់នូវផលិតផលហិរញ្ញវត្ថុ ដោយរួមទាំងការផ្តល់សេវាកម្មយ៉ាងល្អប្រសើរដើម្បីឲ្យស្របតាមបាវចនារបស់ក្រុមហ៊ុនថា "ឆ្ពោះទៅកាន់សេវាកម្មល្អប្រសើរ" ដូចដែលបង្ហាញនៅក្នុងប្រវត្តិក្រុមហ៊ុនខាងក្រោម៖