សេចក្តីផ្តើមនៃធនាគារ KBank កម្ពុជា

​​

សេចក្តីផ្តើមនៃធនាគារ  KASIKORNBANK ប្រទេសកម្ពុជា​

 
 
ធនាគារ KASIKORNBANK Public Company Limited (KBank) ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៤៥ គឺជាក្រុមហ៊ុនហិរញ្ញវត្ថុថៃដែលមានឈ្មោះល្បីលេចធ្លោនៅក្នុងតំបន់។ធនាគារ KBank យកចិត្តទុកដាក់ចំពោះការធ្វើពាណិជ្ជកម្មអន្តរជាតិដែលជាចំនុចកំពូលនៃរបៀបវារៈជាយុទ្ធសាស្រ្តរបស់ខ្លួន។យុទ្ធសាស្រ្តរបស់សហគមន៍សេដ្ឋកិច្ចអាស៊ានបូកត្រូវបានបង្កើតឡើងដើម្បីបង្កើតការតភ្ជាប់ពេញលេញនៅក្នុងបណ្តាប្រទេសសហគមន៍សេដ្ឋកិច្ចអាស៊ានបូក ចិន ជប៉ុន និងកូរ៉េ។ដើម្បីសម្រេចបាននូវគោលដៅជាយុទ្ធសាស្រ្ត ធនាគារ KBank បានបង្កើតនូវកម្មវិធីដ៏រឹងមាំនៅក្នុងប្រទេសចិន និងជប៉ុន ជាកន្លែងដែលអាចជួយឲ្យក្រុមហ៊ុនបុត្រសម្ព័ន្ធឡាវក្លាយជាធាតុដ៏សំខាន់របស់ធនាគារសម្រាប់ការ   តភ្ជាប់សហគមន៍សេដ្ឋកិច្ចអាស៊ានបូក ស្របតាមមូលដ្ឋានយុទ្ធសាស្រ្តក្នុងការជម្រុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពនៅក្នុងតំបន់។
 
ការិយាល័យតំណាងពាណិជ្ជកម្ម ធនាគារ កសិកន ផាប់ប្ល៊ីក ខមភេនី លីមីធីត នៅរាជធានីភ្នំពេញ ត្រូវបានចុះបញ្ជីដោយក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០២       ខែកញ្ញា ឆ្នាំ២០១៤ លេខ Co.០០៤១Rep/២០១៤ ។ ដើម្បីធ្វើសមាហរណកម្មឲ្យបានពេញលេញអនុលោមតាមយុទ្ធសាស្រ្តរបស់សហគមន៍សេដ្ឋកិច្ច      អាស៊ានបូក និងដើម្បីបម្រើដល់អតិថិជនរបស់យើងនៅទូទាំងតំបន់ឲ្យបានល្អបំផុត ការិយាល័យតំណាងនៅរាជធានីភ្នំពេញនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយធនាគារ KBank នៅក្នុងប្រទេសថៃ ក៏ដូចជាធនាគារដៃគូនៅក្នុងប្រទេសដទៃទៀត ពិសេសនៅក្នុងប្រទេសចិន និងជប៉ុន។ ធនាគារ KBank មានបំណងក្លាយជាស្ថាប័នហិរញ្ញវត្ថុដ៏មានសក្តានុពលមួយក្នុងការផ្តល់នូវសេវាហិរញ្ញវត្ថុលំដាប់ពិភពលោកដែលអាចផ្តល់គ្រប់តម្រូវការជូនអតិថិជន រួមទាំងបច្ចេវិទ្យានិងធនធានមនុស្សដើម្បីសម្រេចបាននូវផលប្រយោជន៍ដ៏ល្អប្រសើរសម្រាប់ អតិថិជន បុគ្គលិក និងសង្គម។
 
អស់រយៈពេលជាង៧០ឆ្នាំមកហើយ ដែលធនាគារបានខិតខំអភិវឌ្ឍស្ថាប័នរបស់ខ្លួននិងផ្តល់នូវផលិតផលហិរញ្ញវត្ថុជាមួយនិងសេវាកម្មដ៏ល្អឥតខ្ចោះរបស់ខ្លួនដូចនឹងពាក្យស្លោក "ឆ្ពោះទៅរកឧត្តមភាពនៃសេវាកម្ម"។