ការបដិសេធភាពសុក្រិតនៃអត្ថបទ
Page Content
ឯកសារនេះមានគោលបំណងផ្តល់ជាព័ត៌មានសំខាន់ៗទាក់ទងនឹងការ វិនិយោគ ឬផលិតផលនានា ដែលជាឯកសារយោងក្នុងអំឡុងពេលពិភាក្សា ធ្វើបទបង្ហាញ ឬសិក្ខាសាលានេះតែប៉ុណ្ណោះ។ ឯកសារនេះពុំមែនតំណាងឲ្យ ឬបង្កើតជា ការផ្តល់យោបល់ ការផ្តល់ជូនកិច្ចសន្យា ជាអនុសាសន៍ ឬការបញ្ចុះបញ្ចូល ហើយមិនអាចជឿទុកចិត្តបានឡើយ។ ការរៀបចំឯកសារនេះ ធនាគារ KASIKORNBANK PUBLIC COMPANY LIMITED (“KBank”) បានបង្កើតនូវការសន្មត់ចាំបាច់ជាច្រើន ដោយផ្អែកលើព័ត៌មានហិរញ្ញវត្ថុ និងព័ត៌មាន ផ្សេងៗទៀតដែលអាចរកបានពីប្រភពសាធារណៈ ដូច្នេះ ធនាគារ KBank មិនធានា និងមិនមែនជាតំណាង ចំពោះភាពសុក្រិត និង ឥតខ្ចោះនៃព័ត៌មានដែលបានរៀបរាប់ខាងដើមនោះទេ។មុននឹងធ្វើការសម្រេចចិត្តផ្ទាល់ខ្លួនក្នុងការវិនិយោគឬក៏ធ្វើនូវប្រតិបត្តិការណាមួយ អ្នកទទួលព័ត៌មាន ត្រូវត្រួតពិនិត្យព័ត៌មានទាក់ទងនឹងសេវាកម្ម ឬផលិតផលរបស់ ធនាគារ KBank រួមទាំង ស្ថានភាពសេដ្ឋកិច្ច និងទីផ្សារព្រមទាំងកត្តាផ្សេងៗទៀតដែលពាក់ព័ន្ធនឹង ប្រតិបត្តិការ ដូចដែលបានចុះផ្សាយនៅក្នុងគេហទំព័ររបស់ធនាគារ KBank (www.kasikornbank.com) និងក្នុងគេហទំព័រផ្សេងៗទៀត រួមទាំងឯកសារទាំងឡាយណាដែលរៀបចំដោយគ្រឹះស្ថានប្រឹក្សាផ្នែកហិរញ្ញវត្ថុ ច្បាប់ និងពន្ធជាដើម។ អ្នកទទួលព័ត៌មាន ស្វែងយល់ និងទទួលស្គាល់ថាការវិនិយោគ ឬការអនុវត្តប្រតិបត្តិការ អាចជាប្រតិបត្តិការមានលំហូរតិច ហើយធនាគារKBank នឹងពុំមានទំនួលខុសត្រូវចំពោះការបាត់បង់ ឬខូចខាតណាមួយដែលកើតមានលើអ្នកទទួលព័ត៌មាន ចេញពីការវិនិយោគ ឬការអនុវត្តប្រតិបត្តិការនោះឡើយ។
អ្នកទទួលព័ត៌មានត្រូវទទួលស្គាល់ និងយល់ថា ព័ត៌មានដែលបានផ្តល់ដោយ ធនាគារ KBank មិនតំណាងនូវបរិមាណដែលរំពឹងទុក ឬជាការពិចារណាដែលត្រូវទទួលបានដោយអ្នកទទួលព័ត៌មានចេញពីការអនុវត្តប្រតិបត្តិការនោះទេ។ ជាងនេះទៅទៀត អ្នកទទួលព័ត៌មានត្រូវដឹងថា ប្រតិបត្តិការអាចមាន ហានិភ័យខ្ពស់ព្រោះថាទីផ្សារគឺពុំអាចរំពឹងទុកបាននោះទេ ហើយវាក៏អាចមានភាពខ្វះខាតនៃបទបញ្ញត្តិ និងការធានាសុវត្ថិភាពចំពោះអ្នកទទួលដែរ។
ធនាគារ KBank រក្សានូវសិទ្ធិកែប្រែព័ត៌មាននេះទាំងស្រុង ឬផ្នែកណាមួយដែលបានផ្តល់ក្នុងឯកសារនេះ នៅគ្រប់ពេល ដែលខ្លួនគិតថាសាកសម ហើយអ្នកទទួលព័ត៌មាន ដឹងនិងទទួលស្គាល់ជាមួយនឹងការកែប្រែនេះ។ ក្នុងករណីមានសំណួរ អ្នកទទួលអាចស្វែងរកព័ត៌មានបន្ថែមពីធនាគារ KBank ឬក្នុងករណីចង់មានមតិរិះគន់ អ្នកទទួលអាចទាក់ទងមក ធនាគារ KBank តាមអាសយដ្ឋាន IR@kasikornbank.com ឬ ទូរស័ព្ទលេខ +(៦៦២) ៤៧០ ៦៩០០-០១, +(៦៦២) ៤៧០ ២៦៧៣-៧៤, +(៨៥៥)២៣ ៩៦៤ ៩៨៨, +(៨៥៥)២៣ ៩៦៤ ៩៨៩
* ព័ត៌មាននៅក្នុងឯកសារនេះបង្ហាញពីទិន្នន័យរបាយការណ៍ហិរញ្ញវត្ថុសរុបរួមរបស់ធនាគារ ហើយដែលចំនួននិងអត្រាខ្លះត្រូវបានគណនាមុនពេលការទូទាត់ជាមួយនឹងភាគហ៊ុនអប្បភាគរបស់ធនាគារ KBank។