សេចក្តីជូនដំណឹង
ធនាគារយើងខ្ញុំ មានកិត្តិយស សូមជម្រាបជូនដល់អតិថិជនទាំងអស់ មេត្តាជ្រាបថា ក្នុងករណីដែលលោកអ្នក មានចម្ងល់ ឬសំណូមពរ ឬការមិនពេញចិត្ត ចំពោះផលិតផល និង/ឬ ការបម្រើសេវាកម្មរបស់ធនាគារយើងខ្ញុំ លោកអ្នកអាចលើកឡើងនូវបញ្ហាទាំងអស់នោះ ដោយផ្ទាល់មាត់ ឬលាយលក្ខណ៍អក្សរ មកធនាគារយើងខ្ញុំ តាមរយៈ៖
១. លេខទូរសព័្ទ៖ ០២៣ ២១៦ ១៧១
២. អ៊ីម៉ែល៖ KH_ComplaintCenter@kasikornbank.com
៣. ប្រអប់បញ្ចេញមតិយោបល់នៅអាសយដ្ឋានរបស់ធនាគារយើងខ្ញុំ៖ ផ្ទះលេខ៤៥ មហាវិថីព្រះសីហនុ កែងផ្លូវលេខ៥៩ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ធនាគារយើងខ្ញុំ នឹងឆ្លើយតបក្នុងរយៈពេល មិនអោយលើសពី២ថ្ងៃ ចំពោះការផ្តល់មតិយោបល់ដែលធ្វើឡើងដោយផ្ទាល់មាត់ និងមិនអោយលើសពី ៣០ ថ្ងៃ ចំពោះការផ្តល់មតិយោបល់ដែលធ្វើឡើងដោយលាយលក្ខណ៍អក្សរ។
ចំណាំ៖ ដើម្បីមានភាពងាយស្រួល លោកអ្នកអាចបំពេញនូវទម្រង់ផ្តល់មតិយោបល់របស់អតិថិជន ដែលបានដាក់ជូនអោយប្រើប្រាស់នៅក្នុងការិយាល័យ ព្រមទាំងអាចទាញយកចេញពីគេហទំព័ររបស់ធនាគារយើងខ្ញុំ (www.kasikornbank.com.kh) ផងដែរ។
ទាញយក: អតិថិជន ការផ្តល់យោបល់ សំណុំបែបបទ